រាជធានីភ្នំពេញ ៖ យប់អត់ដេក! ក្មេងទំនើង ០៣នាក់ នាំគ្នាជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ មិនខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៍ទៃ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ធ្វើការប្រដេញតាមចាប់ឃាត់ខ្លួនបានចំនួន ០៣នាក់។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវ ១៨២ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ពេលសមត្ថកិច្ចចាប់បានជាក់ស្តែងប៉ុណ្ណឹងហើយ នៅប្រកែកថាអត់ដឹងទៀត តែនៅក្នុងទូរសព្ទរបស់ពួកគេ មានថតវីដេអូពេលដែលបង្ហោះម៉ូតូទុកទៀត ទើបប្រកែកលែងចេញ ។
ពេលនេះ ក្មេងទំនើងទាំង០៣នាក់ ត្រូវបានបញ្ជូនទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS