ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងស្ទាវ០៧នាក់ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស

31-Jul-2024 241 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឲ្យដឹងថា

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ករណីក្មេងស្ទាវ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស នៅចំណុចទីក្រុងកោះនរា ភូមិកោះនរា សង្កាត់​និរោធ ខណ្ឌច្បារអំពៅ ចំនួន០៧នាក់ និងម៉ូតូ ០៧គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញ បានធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលធានាខ្លួន ត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកម៉ូតូ ធ្វើការដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS