ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ពន្យល់ពីមូលហេតុដែល ដកហូតដើមឈើយាង មួយដើមនេះ ...

31-Jul-2024 261 views

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា បានបង្ហោះនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឲ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ?

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង ហើយការដកហូតនៅពេលនេះ គឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក៏បានបញ្ជាក់ទៀតថា ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀងនិងខ្យល់ខ្លាំង រហូតដល់ពេលនេះអាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS