រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូមកពីទិញនំបញ្ចុក អោយប្ដី ជិះមិនប្រយ័ត្ន ទៅបុកពីក្រោយរថយន្តកូរ៉េមិនចាំស្លាកលេខ ដែល ឈប់លើផ្លូវ បណ្ដាលឲ្យ ស្លាប់ ភ្លាមៗ ឃើញគេស្លាប់ រថយន្ដនោះ ក៏បើក គេចចេញពីកន្លែងហេតុ បាត់ ស្រមោល ។
ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ពីប្ដី និងពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រី ម្នាក់ ជិះ ម៉ូតូ HONDA CLICK ពាក់ ស្លាក លេខ កណ្ដាល 1AE-6742 ជិះ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិច មកពីទិញនំបញ្ចុក អោយប្ដី លុះដល់ចំណុចកើតហេតុ ក៏បុករថយន្ដកូរ៉េពីក្រោយ មិនចាំស្លាកលេខបណ្ដាលឲ្យស្រ្តីអ្នកជិះម៉ូតូ ស្លាប់ភ្លាមៗ ។ ចំណែករថយន្ដ បាន បើក គេច ចេញ ពីកន្លែងហេតុ បាត់ ស្រមោល។
ក្រោយ កើត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក ដើម្បីស្រាវជ្រាវរករថយន្តពាក់ព័ន្ធមកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះ ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS