រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាCO ធនាគារ ជិះម៉ូតូចេញពីធ្វើការ ជិតដល់ផ្ទះទៅហើយ បែរជាទៅបុកម៉ូតូសណ្ដោង រម៉ក ពីក្រោយ ពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ ចំណែកភាគីខាងរម៉ក ៣នាក់ទៀតរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និង សមត្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហើយ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក Dream c125 ពាក់ស្លាកលេខ កណ្ដាល 1AB-9323 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងទៅត្បូង មកជិតផ្លូវបត់ចូលផ្ទះទៅហើយ ក៏បានបុកម៉ូតូ សណ្ដោង រម៉ក ពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ ។ ចំណែកភាគីខាងរម៉ករបួសធ្ងន់៣នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ខណ្ឌជ្រោយចង្វារ ធ្វើការវាស់វែងយកម៉ូតូនិងម៉ូតូសណ្ដោងរម៉កទៅរក្សាទុក និងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS