ព័ត៌មានជាតិ

រថយន្តFord បើកលឿនបុកបង្គោលភ្លើងពេញទំហឹង បាក់រងការខូចខាតយ៉ាងដំណំ

25-Jul-2024 287 views

រាជធានីភ្នំពេញ ៖ រថយន្តFord មួយគ្រឿង បើកបរក្នុងល្បឿនលឿន បុកបង្គោលភ្លើងពេញទំហឹង បាក់រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង២០នាទី យប់ឈានចូលថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២៤ លើផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងខណៈរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8835 បើកបរដោយមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានបុកបង្គោលភ្លើងតែម្តង បណ្តាលឲ្យរថយន្តខូចខាតធ្ងន់ និងបាក់បង្គោលភ្លើងមួយដើម ដោយសារបើកបរក្នុងល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានធ្វើការវាស់វែង យករថយន្តខាងលើ ទុកនៅការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS