រាជធានីភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈជិះម៉ូតូក្នុងល្បឿនលឿន បុកជាមួយរថយន្តម៉ាក NISSAN កំពុងបត់ឆ្វេង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ លើផ្លូវ៣៧១ ច្រកចុះសំបុកឃ្មុំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ខណៈរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្តាំ KDL 1639 បើកបរដោយមិនស្គាល់ឈ្មោះនិង អាស័យដ្ឋាន បើកទិសដៅពីលិចទៅកើតបត់ឆ្វេង ពេលនោះស្រាប់តែម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IO 6259 បើកបរដោយឈ្មោះ រួម សុភារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ ភូមិគោកពីពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បើកទិសដៅពីកើតទៅលិច បុកជាមួយរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានធ្វើការវាស់វែង យករថយន្ត និងម៉ូតូខាងលើ ទុកនៅការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS