ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធរណី ភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (ឡូតូអនឡាញ) ដែលការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ១១និង ០៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន លាង ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិទួលខ្ញួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរៈបុគ្គលិក ។
ចំណែកវត្ថុតាងចាប់យករួមមាន៖
១-ម៉ានស៊ីន កុំព្យូរទ័ លើទុ ពណ៌ស ០១គ្រឿង
២-ក្តាសម្រាប់ចុចកំព្យូទ័រ ពណ៌ខ្មៅ ០១
៣-ដុំwifi ចំនួន០១
៤-លុយចំនួន៨០០០០រៀល។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងនគរបាលជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានដើរល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏មានប្រជាពលរដ្ឋល្អ បានរាយការណ៍ថា នៅចំណុចកើតហេតុខាងលើមានលួចបើកលេងល្បែងស៊ីសងខុសច្បាប់(ឡូតូអនឡាញ) ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុខាងលើកឃើញពិតជាមានលួចបើកលេងល្បែងស៊ីសងខុសច្បាប់(ឡូតូអនឡាញ)ប្រាកដមែន ពេលនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មានមុខងារ ជាបុគ្គលិករបស់ក្រុមហ៊ុន និងវត្ថុតាងដូចរៀបរាប់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អឿន លាង បានសារភាពថា រូបខ្លួនពិតជាបានបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ (ឡូតូអនឡាញ នៅទីតាំងខាងលើ ប្រាកដមែន ។
បច្ចុប្បន្នជនសង្សយ័ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងកសាងកសាងសុំណុំរឿងចាត់ការតាមនិតិវិធី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS