រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០ និង ០០នាទី នៅចំណុចផ្សារទំនើប ឡាក់គី (ជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអន២) ផ្លូវ១០០៣ ស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណី អំពើលួច (លួចកាបូបស្ពាយ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ចំនួន២នាក់ ប្រុសម្នាក់ និងស្រី ម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ ឆោ អ៊ីថឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្សារធីខេជីបម៉ុង១៩២៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងពេលដែលជនរងគ្រោះកំពុងរុញរទេះទិញអីវ៉ាន់នៅផ្សារទំនើប ឡាក់គី (ជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអន២) ដោយជនរងគ្រោះបានដាក់កាបូបរបស់គាត់នៅក្នុងរទេះរុញ រួចគេចខ្លួនបាត់ ។
ក្នុងនោះ សម្ភារបាត់បង់៖
-កាបូបស្ពាយម៉ាក ប៉េតត្រូ ពណ៌ខ្មៅ ចំនួន ០១
-កាតកាតងារជនបរទេស ០១សន្លឹក
-កូនសោររថយន្តចំនួន ០១
-ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក One Plus និងម៉ាក Asus) ។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ (ប្រុសម្នាក់ ,ស្រីម្នាក់) នៅចំណុចបន្ទប់ជួលមួយកន្លែង ផ្លូវលេខ៣១៧ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតាង កាបូបស្ពាយ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅ ។
ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ គង់ ចាន់ស្រីណេត ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះ មានទីលំនៅ បន្ទប់ជួលផ្លូវលេខ ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ជនដៃដល់)
២-ឈ្មោះ ឆេង រតនា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុន ផេនដា ទីលំនៅ បន្ទប់ជួលផ្លូវលេខ ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ជនសមគំនិត)
ក្នុងនោះសម្ភារៈវត្ថុតាងចាប់យកបានរួមមាន៖
-កាបូបស្ពាយម៉ាក ប៉េតត្រូ ពណ៌ខ្មៅ ចំនួន ០១ (ផលនៃបទល្មើស)
-អង្កចងចាំ (USB) ពណ៌ប្រផេះ ចំនួន ០១ (ផលនៃបទល្មើស)
-សោររថយន្តចំនួន ០១ (ផលនៃបទល្មើស)
-កាតការងារជនបរទេសចំនួន ០១សន្លឹក (ផលនៃបទល្មើស)
-ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ស៊េរី២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KL-4474 ។
ទន្ទឹមនឹងនោះ ជនរងគ្រោះក៏បានថ្លែងអំណរគុណជាពិសេសដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលបានជួយស្រាវជ្រាវចាប់ជនសង្ស័យជាចោរលួចកាបូបខាងលើជូនគាត់ផងដែរ ។
បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិ និងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS