រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបមុខសញ្ញាសេសសល់(ក្រុមក្មេងទំនើង)ប្រព្រឹត្តបទល្មើស អំពើហិង្សាដោយចេនាមានស្ថានទំងន់ទោស (ក្រុមក្មេងទំនើងដេញកាប់គ្នាបណ្តាលអោយរបួសធ្ងន់) ក្រុមឬស្សីតាន់ RSK ។
ដោយមានការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ , លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងមានការបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវឃាត់បក្ខពួកក្មេងទំនើងសេសសល់ ម្នាក់ (ក្រុម ឬស្សីតាន់ RSK) នៅចំនុចផ្លូវលេខ៩៣ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើហិង្សាដោយចេនាមានស្ថានទំងន់ទោស (ក្រុមក្មេងទំនើងដេញកាប់គ្នាបណ្តាលអោយរបួសធ្ងន់) កាលពីថ្ងៃទី ២៤ ខែឆ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៤ទាបភ្លឺ នៅចំនុចម្តុំ អូតែលសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិន រដ្ឋា ហៅ ជីង អាយុ ១៩ឆ្នាំ ទីលំនៅ ផ្ទះលេខ០៦១ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS