ខេត្តស្ទឹងត្រែង ៖ យោងតាមផេកផ្លូវការរបស់ ឯកឧត្តម សរ សុពុត្រា - Sor Soputra អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង និងបំបែកសម្បុកក្រុមកាន់កាប់ ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (កាំភ្លើងហ្គាស បាញ់គ្រាប់ឃ្លី) លួចកាត់ខ្សែភ្លើង ទទួលផលចោរកម្ម និងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រែសំគង់ ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក៏បានប្រគល់ម៉ូតូ មួយគ្រឿង ដែលក្រុមនេះ ធ្វើសកម្មភាពលួចពីប្រជាពលរដ្ឋ កាលពី ២ថ្ងៃមុន ជូនទៅម្ចាស់ដើមវិញផងដែរ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS