ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា ទំនប់វារីអគ្គិសនីកំចាយ អាចនឹងបើកទ្វារទឹក ក្នុងករណីទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,០០ម៉ែត្រ

20-Jul-2024 298 views

រដ្ឋបាលខេត្តកំពត បានចេញនូវ សេចក្តីជូនដំណឹង ដូចតទៅ ៖

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅ តំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ កម្រិតទឹកក្នុងអាងបានបន្តកើនឡើងជាបន្តបន្ទាប់។

តាមការ គូសបញ្ជាក់របស់ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយបានឲ្យដឹងថា នៅពេលកម្រិតទឹកមាន ការកើនឡើងដល់កម្ពស់ ១៤៨,០០ ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់ វារីអគ្គិសនី ដោយសន្សឹមៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS