រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសឺដេសមួយគ្រឿង បានខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ខណៈបើកក្នុងល្បឿនលឿនទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង លាន់ដូចរន្ទះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លើផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាកសឺដេស ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា YONG.1.7 បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយនិងមិត្តភក្តិ ០៣នាក់ទៀត ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវព្រះសីហនុ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេង ទៅបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យខូចខាតចំនួន២កង់ខ្ទាតចេញពីកន្លែងដើម ទៅផ្លូវម្ខាងទៀត ។ ខណៈរថយន្តវិញខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង រួចនាំគ្នាចុះពីលើរថយន្តអស់ សល់តែរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុចរាចរណ៍ខណ្ឌបឹងកេងកង សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS