ព័ត៌មានជាតិ

អ្នកភូមិជាមួយគ្នាសោះ ចូលលួចម៉ូតូដល់ក្នុងផ្ទះ រួចយកមកលាក់ទុកក្នុងព្រៃចំការស្វាយ

20-Jul-2024 322 views

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ រួចយកមកលាក់ទុកក្នុងព្រៃ ដោយគ្របមែកស្វាយពីលើ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិព្រែកហង់ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ូវ  រឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកហង់ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាកហុងដា ទ្រីមសង់ ពណ៌ខ្មៅ ស៊េរី២០១៧ មានស្លាកលេខ កណ្តាល 1U.1579។

ចំណែកជនសង្ស័យឈ្មោះ បី  សេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហង់ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ធ្វើតេស្តទឹកនោមរកសារធាតុញៀន។

ក្នុងនោះ វត្ថុតាងចាប់យកមាន ម៉ូតូហុងដា ទ្រីមសង់ ពណ៍ខ្មៅ ស៊េរី ២០១៧  គ្មានស្លាកលេខ , ក្បាំងម៉ូតូផ្នែកខាងមុខចំនួន០១គូ, កាងខាងមុខម៉ូតូចំនួន០១​អាវម៉ូតូផ្នែកខាងក្រោយចំនួន០១គូ ដែលជាម៉ូតូរបស់ជនរងគ្រោះ។

មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង៦យប់ ជនរងគ្រោះបានយកម៉ូតូទៅទុក នៅក្នុងផ្ទះ ហើយបានដើរចូលទៅផ្ទះអង្គុយហូបបាយនិងមើលទូរទស្សន៍ រហូតដល់យប់ជ្រៅវេលាម៉ោង១០និង.៣០នាទីយប់ ក៍បានចូលទៅដេកក្នុងបន្ទប់បាត់ទៅ ។  លុះព្រឹកឡើងថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៤ទៀបភ្លឺ ជនរងគ្រោះបានក្រោកពីដេកចេញមករកដាក់ឆ្នាំងដាំបាយទុកហូប ទើបដឹងថាបាត់ម៉ូតូ មិនដឹងថាចោរចូលលួចយកម៉ូតូទៅណាបាត់ហើយ និងបានស្រែកឆោឡោប្រាប់អោយបងប្អូនអ្នកភូមិដែលរស់នៅជិតគ្នា អោយពួកគាត់ជួយដើររកម៉ូតូរបស់គាត់ផង។

លុះមកដល់ថ្ងៃទី១៧ខែកក្កាដាឆ្នាំ២០២៤ វេលាម៉ោង៨ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលពោធិ៍បាន ដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនចោរខាងលើ។

យោងតាមការ សាកសួរបំភ្លឺរបស់ជនរងគ្រោះ ដែលមានការសង្ស័យទៅលើឈ្មោះ បី សេង  ដែលជាមុខសញ្ញាប្រើបាស់ជក់ថ្នាំញៀន រស់នៅក្នុងភូមិ/ឃុំ ជាមួយគ្នាហើយធ្លាប់បានចេញចូលមកអង្គុយលេងនៅផ្ទះរបស់គាត់។ ក្រោយពេលទទួលបានព័ត៍មានភ្លាមលោក ស៊ីម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានបញ្ជាអោយផ្នែកជំនាញស្រុក ចុះទៅសហការជាមួយនិងប៉ុស្តិនគរបាលពោធិបាន ដើម្បីធ្វើការ ស្រាវជ្រាវចំពោះករណីខាងលើនេះនិងបាននាំខ្លួនជនសង្ស័យឈ្មោះ បី  សេង  យកមកសាកសួរនាំនៅប៉ុស្តិនគរបាលពោធិបាន ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ បី  សេង បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនិងធ្វើសកម្មភាពចូលលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយបានធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ។ ក្រោយមកជនសង្ស័យ បានជូនសមត្ថកិច្ចទៅយកម៉ូតូដែលខ្លួនបាន យកទៅលាក់ទុកនៅក្នុងព្រៃចំការស្វាយ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល នៅពេលស្វែងរកម៉ូតូរបស់ជនរងគ្រោះឃើញហើយសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យហើយនិងវត្ថុតាងម៉ូតូ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់តែម្តង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS