ព័ត៌មានជាតិ

នោះ! ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវរកបុរសទាំង២នាក់ក្នុងវីដេអូនេះ ក្រោយព្រហើនយកជើងបើកឡាន ថតបង្ហោះលើបណ្តាញសង្គម !

20-Jul-2024 354 views

រាជធានីភ្នំពេញ ៖ ក្រោយមានការបង្ហោះនៅវីដេអូ របស់បុរស២នាក់ បើករថយន្តព្រហើន យកជើងបើកឡាន មិនគោរពដល់ជីវិតអ្នកដ៏ទៃតាមដងផ្លូវ ឆ្លៀតថតបង្ហោះបង្អួតគេ គិតថាខ្លួនឯងអស្ចារ្យនោះ ពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចេញបញ្ជារឲ្យស្រាវជ្រាវរកបុរសទាំង២នាក់នេះហើយ ។

ក្នុងនោះ យោងតាមការបង្ហោះនៅលើផេកផ្លូវការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ទាំងស្រុងថា «ខ្ញុំបាទបានបញ្ជាទៅ គ្រប់គោលដៅចរាចរណ៍ និង លោកអធិការខណ្ឌទាំង១៤ ឲ្យពិនិត្យស្រាវជ្រាវរកលោកទាំងពីរ បើនៅក្នុងរាជធានីភ្នំពេញ ត្រូវអញ្ជើញគាត់ចូលមកកន្លែងការិយាល័យ ជំនាញចរាចរណ៍ ញាំតែ »

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS