ព័ត៌មានជាតិ

អាវុធហត្ថចុះបង្រ្កាបជាក់ស្តែងទីតាំងកត់កន្ទុយលេខខុសច្បាប់ (ឆ្នោតវៀតណាម) ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ

17-Jul-2024 358 views

ខេត្តកណ្តាល ៖ កម្លាំងជំនាញ អាវុធហត្ថខេត្តកណ្តាល និងក្រុងអរិយក្សត្រ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឌុក ឧត្តម អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានធ្វើការចុះបង្រ្កាបជាក់ស្តែងទីតាំងកត់កន្ទុយលេខខុសច្បាប់ (ឆ្នោតវៀតណាម) ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។​

ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនមាន ឈ្មោះ ផុស ភិនណារី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ.ឃុំកើតហេតុខាងលើ។

ក្នុងនោះ វត្ថុតាងដកហូតរួមមាន ៖

១-ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកOPPO។

២-ក្រដាសផួយ(ក្រដាសកត់កន្ទុយលេខ) មួយចំនួន។

៣-ក្រដាសផួយមួយចំនួន(ក្រដាសកត់កន្ទុយលេខកត់រួច)។

៤-ម៉ាសុីនគិតលេខ ០២គ្រឿង

៥-សៀវភៅចំនួន ០១ក្បាល។

៦-ប្រាក់រៀលចំនួន ៣៧.០០០៛(បីម៉ឺនប្រាំពីរពាន់រៀល)

៧-ក្រដាសផ្ដានមួយចំនួន។

៨-ប៊ិក ចំនួន ០២ដើម

៩-វិញ្ញាបនប័ត្រផ្តល់សិទ្ធលក់ និងកាត ០១សន្លឹក។

សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ថា នៅចំណុចខាងលើកម្លាំងជំនាញខេត្ត និងក្រុងអរិយក្សត្រ បានចុះដល់ទីតាំងកត់ឆ្នោត (កន្ទុយលេខវៀតណាម) ហើយបានឃើញឈ្មោះ ផុស ភិនណារី កំពុងអង្គុយកត់ឆ្នោត កម្លាំងក៏បាននាំខ្លួនយកមកអង្គភាពដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រពឹត្តបទល្មើសខាងលើពិតប្រាកដមែន ។ ហើយជនសង្ស័យបានសារភាពទៀតថា​ ខ្លួនកត់កន្ទុយលេខ(ឆ្នោតយួន) អស់រយៈពេលប្រហែល​០៣ខែ​ មកហើយ មិនដែលស្គាល់ឈ្មោះមេឆ្នោតទេ​ ដោយផ្ញើទៅអោយមេឆ្នោតឈ្មោះP09 តាមរយៈប្រព័ន្ធ ហ្វាយប័រ (មិនស្គាល់លេខ)​ កត់កន្ទុយលេខក្នុងមួយថ្ងៃបានប្រាក់យ៉ាងតិច​៦០០,០០០៛ បានច្រើនបំផុត៧០០,០០០៛ ហើយទទួលបានប្រាក់ឈ្នួលចន្លោះ​៦០,០០០៛ ទៅ៧០,០០០៛​។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាង​ ឃាត់ខ្លួន​នៅ​ អាវុធហត្ថ ក្រុងអរិយក្សត្រ ដើម្បីបន្តនិតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS