ព័ត៌មានជាតិ

បុរសម្នាក់ ផលិតលក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប

17-Jul-2024 254 views

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានសហការជាមួយព្រះរាជអាជ្ញារង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងការផលិតនិងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់ ។

តួយ៉ាងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ ដែលផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់។

ចំណាត់ការនេះ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះ រួមមាន អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល កងកម្លាំងជំនាញស្រាវជ្រាវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សែម វ៉ាន់ថា ហៅជាង សំ ដែលបានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញជលផល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS