ព័ត៌មានជាតិ

មុខស​ញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម មានទាំងប្រុសទាំងស្រី ទាំងក្មេង ទាំងចាស់ ត្រូវសមត្ថកិច្ចតាមច្បាមចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់

17-Jul-2024 232 views

ខេត្តកំពង់ស្ពឺ​ ៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយអនុវត្ដតាមគោលការណ៍ណែនាំផ្ទា​ល់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានយកចិត្ដទុកខ្ពស់​ជម្រុញ​អោយ ជំនាញប្រឆាំ​ងគ្រឿងញៀននៃ​ស្នងការ​ដ្ឋាន​នគ​របាល​ខេត្ត​ ឱ្យ​បន្ដចុះស​ហការ​ដឹកនាំ​លើវិធាន​កា​រ​ប​ង្រ្កាប​ ៖(១)​ នៅមូលដ្ឋាន​ អធិការដ្ឋាននគរបាលស្រុ​កបសេដ្ឋ ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្វាយចចិប បានចុះល្បាត​លើផ្លូវបេតុងក្នុងភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ បានឃាត់នឹងត្រួតពិនិត្យឆែកឆេរលើឈ្មោះ អ៊ុំ រិ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិជ្រៃ ឃុំស្វាយចចិប ដកហូតម្សៅក្រាមសថ្លាសង្ស័​យជាគ្រឿង​ញៀ​ន០១កញ្ចប់ ឈ្មោះខាងលើបានសារភាពថា ខ្លួន​បានទិញសារធាតុញៀននេះពីឈ្មោះ ញ៉ ទូច ភេទ​ស្រី​ អា​យុ៤៨ឆ្នាំ​ នៅភូមិឬស្សីយុល ឃុំ ស្វាយចចិប ដោយបានការឯកភាពសម្របសម្រួលនីតិវិធី​ ពីតំ​ណាងអ​យ្យការ​ កំលាំងបន្ដធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ញ៉ ទូូច រកឃើញដកហូតម្សៅក្រាមសថ្លា​ស​ង្ស័​យជាគ្រឿងញៀ​ន​ចំនួន ១៦កញ្ចប់(មធ្យម០១ ក​ញ្ចប់ តូច១៥កញ្ចប់) ទូរសព្ទ៍ដៃ​០២គ្រឿង ដាវ ០១​ដើម នឹងថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំ​នួន។

(២)-នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបមុខសញ្ញា សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ម្​នាក់ ៖(១)ឈ្មោះ សេត ម៉ាហ្វីន ភេទស្រី អាយុ​ ១៨ឆ្នាំ នៅ​ភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំ​រោងទងដកហូតម្សៅក្រោមពណ៍សថ្លាសង្ស័យជា​គ្រឿងញៀនចំនួន ២កញ្ចប់តូច -ម៉ូតូ ១គ្រឿង , ទូរស័​ព្ទដៃ ១គ្រឿងឈ្មោះ សេត ម៉ាហ្វីន បានឆ្លើយសារ​ភាពថា គ្រឿងញៀន ២កញ្ចប់បានមកពីឈ្មោះ ហ៊ុន យ៉ាត ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិបាក់​ធ្មេ​ញ ឃុំរ​លាំងចក ស្រុកសំរោងទង ។

ក្រុមប្រតិបត្តិការបានបន្តឃាត់មុខសញ្ញាបាន ៤នាក់៖(១)ឈ្មោះ ហ៊ុន យ៉ាត ភេ​ទស្រី អាយុ ៥១ឆ្នាំ(២)ឈ្មោះ មាស រីណា ភេទ ស្រី អាយុ ២៤ឆ្នាំ អ្នកទាំង ២នាក់ នៅភូមិបាក់ធ្មេញ ឃុំរ​លាំងចក ស្រុកសំរោងទង (៣)​ឈ្មោះ ខិន វណ្ណដែក ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិវាលតូច ឃុំអ​ណ្តូងប៉ូត ស្រុកបារាយណ៏ ខេត្តកំពង់ធំ(៤)ឈ្មោះ ណុប សុភា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិមហា​លា​ភ ឃុំរលាំ​ង​ចក ស្រុកសំរោងទង​ ដកហូតម្សៅក្រាមពណ៌សថ្លាស​ង្ស័យជាគ្រឿ​ងញៀន ១៦កញ្ចប់តូច, ម៉ូតូចំនួន ២​គ្រឿ​ង និងទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧប​ករណ៍ប្រើប្រា​ស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​ករណី​ទាំង​ពី​ សមត្ថកិច្ច​បាន​កសាងសំណុំ​រឿ​ង​ប​ញ្ជូនទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំព​ង់ស្ពឺ​ ចំណា​ត់ការ​នីតិវិធី​បន្ដ​៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS