ព័ត៌មានជាតិ

ម៉ូតូ​បញ្ចាំគ្មានប្រាក់លោះ បែរជាប្រឌិត​ព័ត៌មាន​ថាគេលួចម៉ូតូ នឹងខមិន​ចោទសមត្ថកិច្ចថា បណ្ដោ​យឲ្យស្រុកកើតចោរ​ រង់ចាំ​ចោរលក់ម៉ូតូបាត់ ទើបតា​មរកមែន ដកហូតបានទាំងថ្នាំសង្ស័យWY ទៀត..!

17-Jul-2024 244 views

ខេត្តកំពង់ស្ពឺ​ ៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តាមរយៈ​ព័ត៌មាន​ទទួល​បាន​comments​ ក្នុងផេកផ្លូវការ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤

វេលាម៉ោង១៥និង៥៥នាទី ម្ចាស់​គណនី​ហ្វេសប៊ុក​ «រដ្ឋាមានផ្ទះជួលនៅកំពង់ស្ពឺ​»​ ឈ្មោះ ងិន រដ្ឋា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅភូមិស្វាយក្រវ៉ាន់ សង្កា​ត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថាឈ្មោះ ផាន់ សិលា ភេទប្រុស អាយុ​៣០ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំស្គុះ ស្រុកសំ​រោងទង ខេត្តកំព​ង់ស្ពឺ ជាចោរលួច​ម៉ូតូរបស់ខ្លួន​ ក្រោយប្រទះឃើញ​ប្រទះឃើញបានទៅប្ដឹងនគរបាល​មូលដ្ឋាន​ ប៉ុន្តែ​គេមិនចាត់ការ​ តើទុកឱ​កាសអោយចោរលក់ម៉ូតូបាត់​ ទើបតាមរកអោយពលរដ្ឋមែន.!

ក្រោយទទួលបានគោលការណ៍ពី​ លោកឧត្តមសេ​នីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ជំនាញ​បានសហការជាមួយ​អធិ​កា​រ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទ​ង​ បើកការស្រាវជ្រាវបន្ទាន់​ នៅថៃ្ង​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០​២៤​ សមត្ថកិច្ច​នគរបាល​បានអ​ញ្ជើញឈ្មោះ​ ផាន់ សិ​លា ភេទប្រុស អាយុ​ ៣០ឆ្នាំ មកសា​ក​សួរទើបដឹងថាម៉ូតូ​ ម៉ាក​ហុងដា CBR150 ពណ៌ក្រហម ពាក់ស្លាក​លេខភ្នំពេ​ញ​1CT-9819 ខ្លួនបាន​ទទួលបញ្ចាំ​ពីឈ្មោះ​ ងិត រដ្ឋា កាល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្នុងតម្លៃ១,៩០០,​០០០៛​ សន្យាបញ្ចាំ​១ខែ ការប្រាក់ចំនួន១០០,០០០៛ តែដល់ថ្ងៃកំណត់ឈ្មោះ​ ងិត រដ្ឋា មិនព្រមយកលុយមកលោះតាមការ​សន្យារហូតមក​ដល់ថៃ្ងនេះ ស្រាប់​តែ​ហៅសមត្ថកិច្ចមកនាំខ្លួនខ្ញុំ​ នឹងចោទថាខ្ញុំលួចម៉ូតូទៅវិញ។

បន្ទាប់​ពីស្ដាប់ចម្លើយឈ្មោះ​ ផាន់ សិលា ស្រាប់​តែឈ្មោះ​ ងិត រដ្ឋា រត់​គេចតែម្ដង​ សមត្ថកិច្ច​បានតាមឃាត់និង​ឆែក​ឆេ​រ​រកឃើញ​វត្ថុតាងថ្នាំគ្រាប់ពណ៌លឿ​ងសង្ស័យគ្រឿង​ញៀ​នប្រភេទWYច្រកថង់និងបានទទួលស្គាល់​ថា​ ពិតប្រាកដ​ដែលខ្លួនយកម៉ូតូ​ទៅដាក់បញ្ចាំហើយគ្មានប្រាក់លោះទើ​បប្ដឹងសមត្ថកិច្ចអោយជួយយកម៉ូតូ​ មកអោយខ្លួន​ ។

បច្ចុប្បន្ន​ជំនាញបានគោរពស្នើសុំគោលការណ៍​ដើម្បី​ក​សា​ងសំណុំរឿងបញ្ជូនមុខសញ្ញា​ ងិន​ រដ្ឋា​ ទៅ​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​កំពង់ស្ពឺ​ ចាត់ការនីតិវិធីបន្ដ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS