ព័ត៌មានជាតិ

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បញ្ជូនខ្លួនតារាសម្តែង កែវ ពិសី ទៅតុលាការពាក់ព័ន្ធបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន......

21-Jan-2024 1k views

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានធ្វើការបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ តាមដីកាបញ្ជាអោយចូលខ្លួនលេខ...០៣៣ អ. យ. ក របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

ជនសង្ស័យមានឈ្មោះ កែវ ពិសី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្លាញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS