ព័ត៌មានជាតិ

អាយុទើបតែ១៥ឆ្នាំ ចេះធ្វើចោរលួចម៉ូតូ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន!

17-Jul-2024 312 views

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង​២៣និង១៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី​ លួច(ម៉ូតូ) នៅចំណុចកន្លែងជួសជុលម៉ូតូ ផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ ម៉ក់​ បូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅផ្ទះលេខ១៧ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ក្នុងនោះសម្ភារៈដកហូតមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KU-4182(របស់ជនរងគ្រោះ) និងបានធ្វើការប្រគល់ជូនទៅជនរងគ្រោះវិញ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវចាប់បក្ខពួកផ្សេងទៀតបន្ត ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS