ព័ត៌មានជាតិ

ក្មេងទំនើងមួយក្រុម គេចសាលា ជក់បារីប្រមូលផ្តុំក្នុងវត្ត ត្រូវអាវុធហត្ថឃាត់និងឲ្យលុតជង្គង់សំពះសុំទោសឪពុកម្តាយ

17-Jul-2024 255 views

ខេត្តកណ្តាល ៖ ក្មេងទំនើងមួយក្រុម ប្រព្រឹត្តខ្លួនមិនល្អ (គេចសាលា ជក់បារី) ត្រូវសមត្ថកិច្ច អាវុធហត្ថ ស្រុកអង្គស្នួល ឃាត់ យកមកអប់រំណែនាំ និងឲ្យលុតជង្គង់សំពះសុំទោសឪពុកម្តាយ ។

ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ១០និង២៥ នាទី ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ២០២៤ នៅចំណុចក្នុងវត្តភូមិថ្មី ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

អាវុធហត្ថ ស្រុកអង្គស្នួលបានឲ្យដឹងថា ក្មេងទំនើងទាំង ០៥ នាក់រួមមាន ៖

១/ឈ្មោះ ប៊ុនថេង មង្គល អាយុ១៥ឆ្នាំ មុខរបរ សិស្ស (អនុវិទ្យាល័យ បែកចាន ៨G) មានទីលំនៅបច្ចុប្បន្នភូមិ មនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

២/ឈ្មោះ ផូ សុខគារ អាយុ១៧ឆ្នាំ មុខរបរ សិស្ស (វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ១១J) មានទីលំនៅបច្ចុប្បន្នភូមិ មនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

៣/ឈ្មោះ ថន សីហា អាយុ ១៥ ឆ្នាំ មុខរបរ រៀនកាត់សក់ (វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ១១J) មានទីលំនៅបច្ចុប្បន្នភូមិ ត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

៤/ឈ្មោះ សៀវ សុខហេង អាយុ ១៦ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិ ចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

៥/ឈ្មោះ ស៊ី នុ អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្នភូមិ ព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងនោះវត្ថុតាងចាប់យក ម៉ូតូ ០៣គ្រឿង ម៉ាក ប៊ីត ពណ៌ស លាយក្រហម ស្លាកលេខ ភ្នំពេញ១PK ១៦១១ . C១២៥ ០២គ្រឿង ស្លាកលេខ ភ្នំពេញ ១TRញ ០៤១០. កណ្តាល AR ៣៤៥៦, កាបូប ស្ពាយ ចំនួន០២ សៀវភៅ ០១ ចំនួន, ដែកកេស ចំនួន ០១ ក្រវិល កំប៉ុង ០១ ចំនួន និងទូរសព្ទ័ ចំនួន ០៤ គ្រឿង។

សូមបញ្ជាក់ថា នៅវេលាម៉ោង ០៦និង៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ ឈ្មោះ ប៊ុនថេង មង្គល បានចេញពីផ្ទះដើម្បីទៅរៀននៅអនុវិទ្យាល័យ ប៉ុន្តែខ្លួនមិនបានចូលរៀនទេ បាន តេ បបួលមិត្តភក្ត័ ចំនួន ០៤ នាក់ បន្ថែមដែលមានឈ្មោះខាងលើ ។ រួចនាំគ្នាជិះម៉ូតូទៅអង្គុយជក់បារី និងជជែកគ្នាលែងនៅក្នុងវត្ត ភូមិថ្មី ភ្លាមនោះសមត្ថកិច្ច អាវុធហត្ថ ស្រុកអង្គស្នួល បានល្បាតដល់ចំណុចនោះក្មេងទំនើង ទាំង០៥ នាក់ បានបើកម៉ូតូ គេចខ្លួន កម្លាំង អហ ស្រុកឃាត់បានរួចនំមកសាកសួរ នៅមូលដ្ឋាន អាវុធហត្ថ ស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច អ្នកទាំង០៥ នាក់ បានឆ្លើយថាខ្លួនបានគេចសាលា រួចនាំគ្នាអង្គុយជក់បារីជជែកគ្នាលេង មិនបានប្រព្រឹត្តបទល្មើសអី្វទេ ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ ខេត្ត និងសម្របសម្រួលនិតិវិធី ពីលោក វ/ឯក ទូច អ៊ីណាន មេបញ្ជាការង អហ ខេត្ត​បានណែនាំ ឪពុកម្តាយ មកធ្វើកិច្ចសន្យាធានា យកទៅអប់ណែនាំបន្ត នៅលំនៅដ្ឋានវិញ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS