រាជធានីភ្នំពេញ៖ អាសូរណាស់ លោកតាម្នាក់ អង្គុយលើរទេះដែលគេឧស្សាហ៍ឃើញ រុញសុំលុយពីខ្លះពីអ្នកដំណើរ បានស្លាប់ផ្កាប់មុខធ្លាក់ពីមុខរទេះនោះយ៉ាងអាណោចអាធ័ម ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវម៉ៅសេងទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីលោកយាយម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញលោកតាម្នាក់ ដែលរុញរទេះសុំលុយពីអ្នកដំណើរតាមផ្លូវ អង្គុយនៅលើរទេះជ្រកក្រោមដើមឈើខាងលើ គាត់ក៏យកស្នើរទៅបាំងថ្ងៃឲ្យ លុះមួយសន្ទុះក្រោយមក ស្រាប់តែគេផ្អើលថា លោកតាបានស្លាប់ទៅហើយ ដោយសភាពសព ធ្លាក់ពីលើរទេះផ្កាប់មុខ នៅជាប់រទេះរបស់គាត់យ៉ាងអាណោចអាធ័មបំផុត ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលផ្នែកកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ និងចាត់ចែងបន្ត ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS