រាជធានីភ្នំពេញ៖ មនុស្សប្រុសស្រី៤នាក់ បានស្លាប់ក្នុងថ្លុកឈាម និងមនុស្ស៤នាក់ផ្សេងទៀតរងបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តហ្វតមួយគ្រឿងបើកបរក្នុងល្បឿនលឿនឡើងលើស្ពានបាឡេ រួចដល់ចំណោទចុះស្ពានក៏បានទៅបើកបុករះរថយន្តរួមទាំងម៉ូតូជាច្រើនគ្រឿង។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអ្នករួមដំណើររថយន្តហ្វត បានឲ្យដឹងថា អ្នកបើកបររថយន្តហ្វតគឺជាមន្ត្រីគយ ។ ក្នុងនោះ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តយកទៅចាត់ការតាមនិតិវិធីច្បាប់ផងដែរ។
ចំពោះព័ត៌មានលម្អិតយ៉ាងណា យើងនឹងធ្វើការUpdateបន្តទៀតផងដែរ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS