ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារម្តង អត់រាង លើកនេះលួចកាច់សោ.កម៉ូតូរបស់គេ ជាប់ខ្នោះសារជាថ្មី

16-Jul-2024 265 views

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយមិនរាង លើកនេះធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ធ្វើការឃាត់ខ្លួន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង០៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហង់ សុវណ្ណ (ហៅប៉ឹង) ភេទប្រុស អាយុ៦៦ឆ្នាំ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹង លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានសុំយោបល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចាត់កម្លាំងជំនាញយុត្តិធម៌ស្រុកស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហាយ កំពុង ភេទប្រុស អាយុ២១ឆ្នាំ នៅវេលាម៉ោង ០៩និង៣០នាទីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយសាលាឆទាន ស្ថិតនៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-0746 ដែលជនសង្ស័យបានលួចកន្លងមក ។

សូមបញ្ជាក់ថា ៖ ជនសង្ស័យគឺជាមុខសញ្ញាលួចយ៉ាងសកម្ម. ប្រើប្រាស់គ្រឿងញៀន នឹងជាមុខសញ្ញាក្មេងទំនើង ហើយធ្លាប់ជាប់ពន្ធធានាគារចំនួន០១លើក ពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀនផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS