ព័ត៌មានជាតិ

ទីបំផុត! ក្រុមចោរដែលផ្លោះរបង ចូលគាស់ទ្វាផ្ទះជួល លួចម៉ូតូម្តង០៣គ្រឿង ត្រូវ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនបានម្នាក់ហើយ កំពុងតាមចាប់បក្ខពួកសេសសល់បន្ត!

16-Jul-2024 297 views

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យម្នាក់បានហើយ ពាក់ព័ន្ធករណីឡើងផ្លោះរបង គាស់ទ្វារផ្ទះជួល ចូលលួចកាច់.កម៉ូតូម្តង ០៣គ្រឿង យកទៅបាត់ស្រមោល ខណៈសមត្ថកិច្ចកំពុងតាមច្បាមបក្ខពួកសេសសល់បន្ត ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ដែល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមច្បាមបាននេះ មានឈ្មោះ ចាន់ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៧០អា ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ជាក្រុមចោរដែលពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះលួចយកម៉ូតូ៣គ្រឿង) នៅផ្ទះជួល ផ្លូវបេតុង ភូមិអូគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងករណីនេះ បាត់បង់ម៉ូតូជនរងគ្រោះចំនួន០៣គ្រឿងរួមមាន៖

១.ម៉ូតូម៉ាកហុងដាប៊ីត ស៊េរីឆ្នាំ ២០២១ពណ៌ក្រហម ពាក់ផ្លាកលេខកំពត ៤៣៧០។

២.ម៉ូតូម៉ាកហុងដាប៊ីត ស៊េរីឆ្នាំ២០២២ពាក់ផ្លាកលេខ1KD1178។

៣.ម៉ូតូហុងដាម៉ាកប៊ិះពណ៌ខ្មៅស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខកំពង់ចាម1AB3091។

សមត្ថកិច្ចបានបញ្ជាក់ថា បក្ខពួកជនសង្ស័យទាំងអស់មានគ្នាចំនួន ៤នាក់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនម្នាក់ហើយ ដោយឡែក៣នាក់ទៀតកំពុងរត់គេចខ្លួន និងដកហូតបានម៉ូតូជិះធ្វើសកម្មភាពម៉ាកសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ BY 5068ចំនួន១គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងមធ្យោបាយធ្វើសកម្មភាពខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី និងកំពុងតាមច្បាមក្រុមចោរដែលនៅសេសសល់បន្ត ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS