ព័ត៌មានជាតិ

បុរស២នាក់របួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយរថយន្តបត់ឆ្លងមិនប្រយត្ន័ ពេញទំហឹងនៅមុខច្រកចូលបុរីភ្នំពេញ

15-Jul-2024 275 views

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរស២នាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២:៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចមុខច្រកចូលបុរីភ្នំពេញ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈរថយន្ត ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2M-5089 បានបើកបរឆ្លងផ្លូវក្នុងទិសដៅ ពីកើតទៅលិច ចំណែកម៉ូតូHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ1M- 4328 ជិះឌុបគ្នា២នាក់ ក្នុងទិសដៅ ពីត្បូងទៅជើងក្នុងល្បើនលឿន លុះដល់ចំណុចកើតហេតុភាគីរថយន្តបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ម៉ូតូក៏បានបុករថយន្តពីមុខចំហៀងខាងឆ្វេង រថយន្ដពេញមួយទំហឹងតែម្ដង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ ដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះ របួសធ្ងន់ និងខូចខាតរថយន្តនិងម៉ូតូយ៉ាងដំណំ រួចហើយអ្នកបើកបររថយន្តនោះ បានចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ​បានចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគបាលខណ្ឌដង្កោ រង់ចាំដោះស្រាយបន្ត ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS