រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្ទះ១៣១អឺ១ហ្សិត ផ្លូវ១០៧ ក្រុម០៧ ភូមិ១ សង្កាត់ អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ជា ហុង ភេទស្រីអាយុ៦៨ ឆ្នាំ មុខរបរ លក់វ៉ែនតា បានឆាបឆេះ ទីតាំងប្រភេទថ្មបេងតុង ទំហំ ០៤ម៉ែត្រគូប X ០៨ម៉ែត្រគូប និង ឆេះផ្ទះស្តុកលក់វ៉ែនតានិងនាឡិកា ទំហំ ០៨ម៉ែត្រ x០៨ម៉ែត្រគូប ចំនួន០១ខ្នងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ភ្លាមៗគេឃើញមានរថយន្តការិយាល័យ អគ្គិភ័យ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ពីខាង រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២គ្រឿង ស្មើនឹង ០៨ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង ១១និង៣០នាទី នាថ្ងៃខែ ឆ្នាំដដែល ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS