ព័ត៌មានជាតិ

ក្រុមចោរឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ០៣នាក់ត្រូវសមត្ថកិច្ចបង្ក្រាបបាន

15-Jul-2024 256 views

រាជធានីភ្នំពេញ​៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ FEBBY BERLIAN ភេទស្រី អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ប្តឹងរាយការណ៍ថា ជនមិនស្គាល់អត្តសញ្ញាណ១ក្រុម បានឆក់កាបូបស្ពាយរបស់ខ្លួនក្នុងនោះមានទូរស័ព្ទ១គ្រឿងម៉ាក IPHONE 12MIN កាបូបលុយតូចក្នុងនោះមានលុយចំនួន១៣៨០បាត អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌូណេស៊ី១ កាតធានាគារ៣ ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមបានបញ្ជាឲ្យកម្លាំងនៃអធិការដ្ឋាននិងតាមបណ្តាលប៉ុស្តិ៍ចុះស្វែងរកក្រុមចោរឆក់ដែរបង្ករឲ្យមានភាពវិកវរចលាចលក្នុងសង្គមឲ្យទាល់តែបានព្រោះសកម្មភាពចោរឆក់ប្លន់នេះវាពិតជាធ្វេីឲ្យប៉ះពាល់ដល់មុខមាត់ខេត្តនិងប្រទេសជាតិជាខ្លាំង។

ក្រោយពីការចុះស្វែងរកយ៉ាងសស្រាក់សស្រាំងកម្លាំងនៃប៉ុស្តិ៍រដ្ឋាបាលអូរជ្រៅបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់យកមកធ្វើការសាកសួរនិងមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះថូយ សក្កដា ហៅកាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

២. ឈ្មោះសំអាត សុបញ្ញា ហៅហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ។

៣ .ឈ្មោះធូ ឧត្តមប្រឹក្សា ហៅសា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន និងសម្ភារៈនៅក្នុងកាបូបជនរងគ្រោះ ត្រូវបានឈ្មោះទីង យកទៅនិងគេចខ្លួនបាត់ហើយ។

ចំពោះជនសង្ស័យឈ្មោះទីង ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះធាន ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះហុងជ្រុយ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះឆៃ គង់ឆាយ ហៅអ៊ូ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះឡិ ភេទប្រុស ជាបក្ខពួកជនសង្ស័យខាងលើ ដែលក្រុមក្មេងទំនើញធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតកំពុងធ្វើការគេចខ្លួន ជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផន្ទាទោសតាមផ្លូវច្បាប់។ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS