យោងតាមផ្លូវការរបស់ក្រសួងការពារជាតិ បានអោយដឹងនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕
រូបភាព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS