ព័ត៌មានជាតិ

តំណាងមន្ទីរប្រឆាំងគ្រឿងញៀន នាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាង១២លានរៀល ជូនមន្រ្តីនគរបាលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី

13-Jul-2024 355 views

រាជធានីភំ្នពេញ ៖ ដោយមើលឃើញពីទុក្ខលំបាក និងជីវភាពខ្វះខាតរបស់មន្រ្តីនគរបាលជាតិ និងដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលការងារដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់លោកវរសេនីយ៍ឯក សាន់ ដេត នាយការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងគ្រឿងញៀន នាំយកថវិកាចំនួន ១២.៥០០.០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកអនុសេនីយ៍ទោ ឡុង គំនិត ឋាន: នាយរងផ្នែក នៃការិយាល័យបច្ចេកទេស

ដែលកំពុងកំរាកព្យាបាលជុំងឺមហារីក (ចាក់គីមី ) នៅមន្ទីរពេទ្យរុស្សី។

ក្នុងឱកាសនោះដែរ លោកអនុសេនីយ៍ទោ ឡុង គំនិត និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលការងារដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ដែលកំពុងមានជំងឺសំរាកព្យាបាលនៅមន្ទីរពេទ្យឬនៅគេហដ្ឋាន ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS