ព័ត៌មានជាតិ

អត់លើកលែងទៀតទេ! កង់២ អត់ជិះ ជិះតែកង់១ ពេលនេះអ្នកកាច់ចង្កូត អ្នកជិះកណ្តាល និងអ្នកអ៊ុក ជាប់ទាំងអស់

10-Jul-2024 253 views

ខេត្តពោធិ៍សាត់ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលវេលាម៉ោង១៥និង៥៩នាទី លើកទី១ នៅចំណុចលើផ្លូវជាតិលេខ៥ ចាប់ពីមុខការ៉ាស់សាំងសូគីម៉ិច រហូតដល់មុខហាងកាហ្វេសារ៉ា ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ លើកទី២ នៅចំណុចពីរង្វង់មូលច្រមុះជ្រូកសាលារៀន ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានព៍ត៏មានភ្លាម ដោយអនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាអោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការស្រាវជ្រាវនិងឃាត់បានក្មេងទំនើង០៤នាក់ និងម៉ូតូចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន

១-ឈ្មោះ ខេង វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកបង្ហោះម៉ូតូទាំង២លើក)

២-ឈ្មោះ នូ លីយុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ រត់តុ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកអ៊ុកពីក្រោយ)

៣-ឈ្មោះ សុង សិទ្ធស័ក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកជិះកណ្ដាល)

៤-ឈ្មោះ កៅ ស៊ីផុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកជិះពីក្រោយ) ។

ក្នុងនោះវត្ថុតាងដកហូតម៉ូតូ ៖

១-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់១M ៨១៤១ (ម៉ូតូបង្ហោះ)។

បច្ចុប្បន្នក្រុមក្មេងទំនើងរួមទាំងម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាម

នីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS