ព័ត៌មានជាតិ

ករណីឃាតកម្ម លោកយាយម្នាក់កំពុងដើរតាមផ្លូវ ត្រូវឃាតក កាប់សម្លាប់យ៉ាងរន្ធត់

09-Jul-2024 369 views

ខេត្តបាត់ដំបង ៖ លោកយាយម្នាក់បានស្លាប់យ៉ាងរន្ធត់ ខណៈកំពុងដើរ​ហើយត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ កាប់សម្លាប់យ៉ាងរន្ធត់នៅលើផ្លូវ រួចគេចខ្លួនបាត់ ។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង ១០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមរបាយការណ៍ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតក កាប់សម្លាប់ មានឈ្មោះ ហោ ប៉ុក ភេទស្រី អាយុ៨៤ឆ្នាំ រស់នៅក្នុងភូមិខាងលើ ។

បន្ទាប់ពីកើតហេតុ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កម្លាំងប៉ុស្តិ៍រដ្ឋបាលវត្តគរ បានចុះដល់ទីតាំងកើតហេតុ ពិនិត្យស្រាវជ្រាវ និងធ្វើកោសល្យវិច័យទៅលើជនរងគ្រោះ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម កាប់សម្លាប់ ដោយមិនទាន់ដឹងមូលហេតុនៅឡើង កំពុងស្រាវជ្រាវ ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ខណៈជនដៃដល់សមត្ថកិច្ចកំពុងតាមចាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS