ព័ត៌មានជាតិ

ទីបំផុតសពក្មេងស្រី៣នាក់ ដែលលង់ទឹកស្លាប់លិចបាត់ខ្លួនជាច្រើនម៉ោង បានរកឃើញអស់ហើយ!!!

09-Jul-2024 198 views

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ប្រតិកម្មរហ័សខេត្តកណ្តាល បានឲ្យដឹងថា នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីកម្លាំងសម្ថកិច្ចជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ ដែលដឹកនាំបញ្ជាដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធ ស.ពក្មេងស្រីល.ង់ទឹកទាំង០៣នាក់ ដែលបានលង់ទឹក លិចបាត់ខ្លួនអស់រយៈពេលជាច្រើនម៉ោង គឺត្រូវបានរកឃើញហើយ នៅវេលាម៉ោង១០និង៣០នាទី។

ហើយពេលនេះកម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ និងបានប្រគល់ស.ពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

ក្នុងនោះ តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឲ្យដឹងថា៖ ជនរងគ្រោះទាំង០៣នាក់ចេញពីផ្ទះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក ។ ហើយបើមើលតាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន០៣នាក់ បានដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។

លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះ មករកហូបបាយដូចសព្វដងក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថាក្មេងៗល.ង់ទឹកតែម្តង។

សូមបញ្ជាក់ថា ជនរងគ្រោះមានចំនួន ៣ នាក់ រួមមាន ៖

១- ឈ្មោះម៉ាលី ម៉ាលីកា ភេទស្រីអាយុ ១២ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន បុរីសុភមង្គល ភូមិទួលក្រសាំង សង្កាត់កាខ្ពស់ ក្រុងខ្មៅ ខេត្តកណ្ដាល។

២- ឈ្មោះគង់ ទេវី ភេទស្រី អាយុ ១៣ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស ទីលំបច្ចុប្បន្ន ភូមិទួលក្រសាំង សង្កាត់ការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

៣-ឈ្មោះ រដ្ឋា ម៉ាយ៉ា ភេទស្រី អាយុ ១៣ ឆ្នាំមុខរបរសិស្ស ទីនៅបច្ចុប្បន្នភូមិទូលក្រសាំសង្កាត់ការខ្ពស់ ក្រុងខ្មៅ ខេត្តកណ្ដាល។

ក្នុងនោះ វត្ថុតាងចាប់យក

- ស្បែកជើងស៊ូកចំនួន ០២គូ

- អាវយឺតដៃខ្លីចំនួនពីរពណ៌សមួយនិងពណ៌ទឹកក្រូចមួយ។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារស.ពក្មួយស្រី និង សូមឲ្យវិញ្ញាណក្ខន្ធក្មួយស្រីទាំង០៣ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS