ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើករេពេញផ្លូវទៅបុកជាមួយរថយន្តដឹកកម្មករពេញទំហឹង ក្រឡាប់របួស ២៦នាក់ធ្ងន់ស្រាល !

09-Jul-2024 271 views

ខេត្តកំពង់ស្ពឺ ៖ កម្មករ​កម្មការិនី​ ចំនួន ២៦នាក់ បានរងរបួសធ្ងន់-ស្រាល ខណៈរថយន្ត​ដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុករថ​យន្ត បញ្ច្រាសទិសគ្នា ពេញទំហឹង ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០:៥៥នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២​០​២៤ លើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយ​ន្តដឹកកម្មករ រោងចក្រ ០១​គ្រឿងម៉ាក Hyundai Mi​ghty ពណ៌​ស ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុ​កត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បាន​បើកបរដឹកកម្មករពីទិស​ខាង​ជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជា​មួ​យ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACT​YON ពណ៌ស សេរីឆ្នាំ២​០​១៧ ផ្លាក​លេខ 2BH​-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុ​ស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រ​ពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយ​មា​ស ខេត្តកំពត (យោងតាមការសាក​សួរពីកម្មករគឺ រថយន្ត S​SO​NG YONG ACTYON បើករេចុះ​ រេឡើង រួច​មកបុករថយន្តដឹកកម្មករតែម្តង) ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប​ណ្តាលឲ្យរងរបួសមនុស្សសរុប​២៦នាក់​ ខូចខាត​ រថយន្ត​ស្ទើរទាំងស្រុង​ ៖

- របួសមនុស្សធ្ងន់ចំនួន ៦នាក់

- របួសស្រាល ២០នាក់។

បច្ចុប្បន្ន​កម្មករ​ កម្មការិនី​ ដែលរងរបួសត្រូវបានសមត្ថកិច្ច​អាជ្ញាធរ​បញ្ជូនទៅ​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​រដ្ឋនិងគ្លីនិកឯកជន​ (ដៃគូរ​ បសស​)​ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS