ព័ត៌មានជាតិ

ក្មេងប្រុស អាយុជាង១០ឆ្នាំម្នាក់ ធ្លាក់ពីលើអាគារ The Bridge ជាន់ទី២២ ស្លាប់យ៉ាងរន្ធត់

08-Jul-2024 310 views

រាជធានីភ្នំពេញ ៖ ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគេបានឃើញ ក្មេងប្រុសជនជាតិបរទេស អាយុជាង១០ឆ្នាំម្នាក់ ធ្លាក់ពីលើអាគារ The Bridge ជាន់ទី២២ ស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង៥ល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅ អាគារ The Bridge ដែលមានទីតាំង ក្នុងសង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយយាមដូចសព្វដង ពេលនោះស្រាប់តែលឺសំឡេងដូចមានអ្វីមួយធ្លាក់មក គាត់ក៏ដើរទៅមើល ស្រាប់តែឃើញ ក្មេងប្រុសជនជាតិបរទេស អាយុជាង១០ឆ្នាំម្នាក់ ធ្លាក់ពីលើអាគារ The Bridge ជាន់ទី២២ ស្លាប់យ៉ាងរន្ធត់ បាត់ទៅហើយ ក៏ប្រញាប់របាយការណ៍ជូនសមត្ថកិច្ច ។

ភ្លាមៗគេឃើញមានសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យស្រាវជ្រាវ នៅទីតាំងកើតហេតុ និងពិនិត្យសព ថាតើស្លាប់ដោយសារការមិនប្រយត្ន័ធ្លាក់ចុះ ឬក៏ជាករណីអ្វីផ្សេង ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS