ខេត្តកំពត ៖ ផ្លូវណាដែលត្រឹមត្រូវចាំកូនដើរតាម ផ្លូវណាដែលល្អ ចាំកូនព្រឹត្តខ្លួនតាម អាណិតម៉ែឪផង គាត់ពិបាកណាស់ ទម្រាំចិញ្ចឹមកូនបានប៉ុននេះ បើមិនទាន់បានធ្វើអ្វីតបស្នងសងគុណគាត់ទេ សូមត្រឹមខំសិក្សារៀនសូត្រ នៅផ្ទះស្តាប់បង្កាប់ឪពុកម្តាយ កុំប្រព្រឹត្តខ្លួនជាក្រុមបងធំ អាយុមិនទាន់១៨ឆ្នាំផង ដើរវាយកាប់ចាក់គ្នាធ្វើឯងអ្នកលេង តើអនាគតថ្ងៃមុខទៅជាយ៉ាង កែខ្លួនឡើងវិញណាកូនទាន់នៅមានឱកាស ។
តួយ៉ាងយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឲ្យដឹងថា ក្រោយពេលប្រមូលក្រុមបងតូចបងធំនៅស្រុកកំពង់ត្រាច ដែលណាត់គ្នាប្រយុទ្ធមកដល់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ពិនិត្យឃើញថាសុទ្ធតែជាអនិតិជន។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានបន្តទៀតថា សមត្ថកិច្ចបានអញ្ជើញឪពុកម្តាយមកទទួលកូនត្រលប់ទៅវិញ ក្រោយធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងបានធ្វើការសុំទោសទៅដល់ឪពុកម្តាយផងដែរ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS