ខេត្តកំពង់ស្ពឺ៖ ពិតជាអាសូរណាស់លោកអើយ ដើមទ្រូងម្តាយស្ទើរប្រេះធ្លាយ ឪពុកម្តាយដែលជាជីតា និងយាយ ក៏ស្លាប់ កូនរបស់ខ្លួនអាយុទើប០៦ក៏ស្លាប់ ពោលគឺស្លាប់ម្តងទាំង៣នាក់ ក្នុងបន្ទប់ទឹកតែមួយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ រួមមាន ឈ្មោះ ឡា ណែន អាយុ៥១ឆ្នាំ ជាប្តី , ឈ្មោះ ណិន សុន អាយុ៤៧ឆ្នាំ ជាប្រពន្ធ និងចៅស្រីតូចឈ្មោះ អូន សុវណ្ណខេម៉ា អាយុ៦ខែ ម្នាក់ទៀត ខណៈដើរទៅងូតទឹកក្បែរពាងទឹក ហើយលូកដៃកាន់ស័ង្កសី ភ្លាមៗបានឆ្លងពីម៉ាស៊ីបោកខោអាវ ក៏ឆក់ស្លាប់ទាំង៣នាក់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី សូមចូលរួមរំលែកទុក្ខផង ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS