ខេត្តកំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្មេងទំនើង២នាក់ជាអនីតិជន ធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ(៤១)ចន្លោះគីឡូម៉ែត្រ ៣២.៣៣ ចំណុចភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់យកមកអធិការដ្ឋាន ។
តួយ៉ាងនៅ រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់មនុស្ស ០២នាក់ និងម៉ូតូ ០១គ្រឿង (១)ឈ្មោះ ឡំ ចាន់ធា ភេទប្រុស អាយុ១៥ឆ្នាំ អនីតិជន ភូមិត្រពាំងជ្រៃ ឃុំព្រៃវិហា ស្រុកគង់ពិសី (២)ឈ្មោះ ជា ចន្ថា ភេទប្រុស អាយុ១៤ឆ្នាំ អនីតិជន ភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្មេងទំនើងទាំងពីរបានបោះបង់ការសិក្សារយៈពេល១ឆ្នាំមកហើយ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋម៉ូតូដែលធ្វើសកម្មភាព ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ឡើង តែម២០២២ គ្មានស្លាកលេខ តាមចម្លើយ(ឡំ ចាន់ធា) និង(ជា ចន្ទថា)ថាខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវពិតប្រាកដមែន ។
បច្ចុប្បន្នក្មេងទំនើង រួមជាមួយម៉ូតូមួយគ្រឿងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីបន្ដនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS