រាជធានីភ្នំពេញ ៖ សូមជួយស៊ែរជាដំណឹងផង នៅវេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកតាម្នាក់ បានមកជួបលោកសុវណ្ណ រិទ្ធី នៅគល់ស្ពានជ្រោយចង្វារ ឲ្យជួយផ្សាយ ក្រែងលោកូនស្រីរបស់គាត់ បានឃើញ មករកគាត់វិញផង គាត់នឹករលឹកដល់កូនណាស់ មិនដឹងសុខទុក្ខយ៉ាងណាទេ ឪពុកគ្មានលុយទេ ដើរកូនសព្វកន្លែង អត់បាយ អត់ទឹក រហូតដល់សន្លប់ ត្រូវបានសមត្ថកិច្ចលើកដាក់ឡាន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ឪពុកដេកពេទ្យ ២ ៣ថ្ងៃហើយ ទើបតែដោះសេរ៉ូមនៅថ្ងៃនេះ ទូរសព្ទក៏ឪពុកឲ្យទៅកង់បីគេដែរ ព្រោះជិះកង់បីគេគ្មានលុយ កូនទីណា កុំរត់ចោលពុកអីកូន។
លោកតាបានបញ្ជាក់ថា លោកតាមានឈ្មោះ គោវ សារ៉ាន់ អាយុ៦៣ឆ្នាំ មានកូនស្រីតែម្នាក់នឹងគត់ ម្តាយស្លាប់ចោលតាំងពីតូច ពេលនេះ កូនស្រីរត់ចោលគាត់ មិនដឹងរត់ទៅជាមួយអ្នកណាទេ ទើបលោកតា ស្កាត់មកតាំងពីខេត្តស្វាយរៀង មកតាមរកកូនស្រីរបស់គាត់នៅភ្នំពេញ ដែលមានឈ្មោះ គោវ លក្ខណ៍ ដែលបាត់ដំណឹងឈឹង កន្លះខែមកហើយ បើកូនស្រលាញ់គ្នា មកវិញមក មករកឪពុកវិញ ឪពុករៀបចំឲ្យកូន ហើយបើកូនទៅរស់នៅជាមួយខាងប្តី ក៏ឪពុកមិនថាអីដែរ ឪពុកនឹងទៅរស់នៅជុំគ្នាជាមួយកូន សុំត្រឹមកុំបោះបង់ចោលឪពុកអី ឪពុកគ្មានលុយទេកូន ដើរកូនសព្វកន្លែង អត់បាយ អត់ទឹក ដាច់បាយជាច្រើនថ្ងៃរហូតដល់សន្លប់ ត្រូវបានសមត្ថកិច្ចលើកដាក់ឡាន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ឪពុកដេកពេទ្យ ២ ៣ថ្ងៃហើយ ទើបតែដោះសេរ៉ូមនៅថ្ងៃនេះ ទូរសព្ទក៏ឪពុកឲ្យទៅកង់បីគេដែរ ព្រោះជិះកង់បីគេគ្មានលុយ កូនទីណា កុំរត់ចោលពុកអីកូន អាណិតពុកផងកូន ពុកមានតែកូនម្នាក់គត់ ហើយពេលនេះកុំថាឡើងសាហ៊ុយទៅផ្ទះវិញ សូម្បីលុយក៏ពុកគ្មានសម្រាប់ទិញបាយហូបផង ។
ដូច្នេះបើប្អូនស្រី ឬបងស្រីឈ្មោះ គោវ លក្ខណ៍ បានឃើញលោកតាដែលជាឪពុក សូមត្រឡប់មកយកឪពុកវិញផង ដើម្បីទៅរស់នៅជុំគ្នា ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS