រាជធានីភ្នំពេញ ៖ សូមជួយស៊ែរជាដំណឹងផង នៅវេលាម៉ោង ១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកតាម្នាក់ បានកាន់រូបថត២សន្លឹកនៅក្នុងដៃ មកជួបលោកសុវណ្ណ រិទ្ធី នៅគល់ស្ពានជ្រោយចង្វារ ឲ្យជួយផ្សាយ ក្រែងលោកូនស្រីរបស់គាត់ និងយុវជនម្នាក់នេះ បានឃើញ ជួយនាំកូនស្រីគាត់ មករកគាត់វិញផង គាត់នឹករលឹកដល់កូនណាស់ មិនដឹងសុខទុក្ខយ៉ាងណាទេ ។
លោកតាបានបញ្ជាក់ថា លោកតារស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង គាត់តាមរកកូនសព្វកន្លែងហើយ រកមិនឃើញ ទាក់ទងកូនក៏មិនបាន ដោយកូនស្រីគាត់ឈ្មោះ ឡាំ សូនី បានបាត់ទៅជាមួយយុវជនក្នុងរូបថតនេះ ដោយដំបូងឡើយបានមកសុំគាត់ ថានាំកូនស្រីគាត់ឲ្យម្តាយរបស់គេមើល និងរកការងាររោងចក្រឲ្យធ្វើ តែងក្រោយមកក៏បាត់ដំណឹងទាក់ទងលែងបានរហូត ។
លោកតាបន្តថា សុំកុំពង្រាត់កូនស្រីគាត់ទៅបែបនេះអី បើស្រលាញ់គ្នា ត្រឡប់មកវិញមក គាត់រៀបចំផ្សំផ្គុំឲ្យត្រឹមត្រូវតាមប្រពៃណីឲ្យកូន តែកុំយកកូនគាត់ទៅបែបនឹងអី សូម្បីដំណឹងក៏គ្មាន រយៈពេល ៣ខែមកហើយ ពុកមិនខឹងកូនទេ ហើយកូនគាត់ក៏មិនដែលខឹងអីនឹងគាត់ដែរ ដល់ពេលបាត់ដំណឹងកូនឈឹងបែបនេះ គាត់បារម្ភណាស់ ត្រឡប់មកវិញមកកូន ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS