រាជធានីភ្នំពេញ៖ ក្មេងស្រីម្នាក់ នៅវ័យក្មេងត្រូវកំព្រាបាត់បង់ឪពុក ខណៈម្តាយដែលជាប្រពន្ធ ឈរបីកូនតូចម្នាក់ទៀតជាប់ដៃ សម្លឹងមើលសាកសពប្តី ដែលបានលោតទម្លាក់ខ្លួនពីលើអាគារជាន់ទី៤ ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយប្រាប់ប្រពន្ធកូនថា គាត់ឃើញខ្មោច ឃើញយមរាជមកយកគាត់ គាត់ខ្លាចណាស់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២យប់ ឈានចូលថ្ងៃទី១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា សពប្តីរបស់គាត់ មានឈ្មោះ តេង សេងឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ តែងតែផឹកស្រាជាប្រចាំ និងតែងតែរវើរវាយថា ឃើញខ្មោច ខ្លាចខ្មោច បែបនេះរហូត លុះដល់ថ្ងៃកើតហេតុ ស្រាប់តែប្តីរបស់គាត់ ស្រែកថាឃើញខ្មោច ឃើញយមរាជ គាត់ខ្លាចណាស់ រួចក៏លោតពីលើផ្ទះជាន់ទី៤ ចំទុយោទឹក បាក់ហូរទឹកពេញកន្លែងនោះ និងបានស្លាប់យ៉ាងអាណោចអាធ័ម ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាលើកសពពីកន្លែងកើតហេតុ យកមកដាក់អែបខាងចិញ្ចើមផ្លូវ ។
ក្មេងស្រីតូចជាកូន បាននិយាយទាំងអួលដើមក និងទឹកភ្នែកថា ឪពុកជាបង្គោលគ្រួសារ ធ្វើនិយាយជាមួយខ្លួនថា នឹងនៅជាមួយកូនរហូតដល់ចាស់ រស់ថ្ងៃរស់នៅតាមសំយ៉ាបផ្ទះគេ លុយក៏គ្មានសម្រាប់រៀនសូត្រ ថវិកាក៏គ្មាន ណាក្រៅពីខ្លួនហើយនោះ ក៏មានប្អូនតូចម្នាក់ទៀត តែពេលនេះបែរជាឪពុកមកស្លាប់បែបនេះ តើបានអ្វីទីពឹងបន្ត នាងតូចបានសុំឲ្យមហាជន ជួយជាថវិកាសម្រាប់ធ្វើបុណ្យសពឪពុកនាងផង ដើម្បីឲ្យឪពុកទៅបានសុខ ចំណែករឿងផ្សេងទៀត នាងមិនសុំនោះទេ បើទោះបីជានាងតូច គ្មានទីជម្រក គ្មានលុយសម្រាប់គ្រួសារ និងគ្មានសូម្បីលុយសម្រាប់រៀនសូត្របន្តក៏ដោយ តែសង្ឃឹមថា នឹងមានសប្បុរសជនអាណិត ជួយដល់នាងតូចផង ។
ក្រោយកើតហេតុ ដោយជីវភាពខ្វះខាត លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ក៏ចូលរួមថវិកាមួយចំនួន និងបានចាត់អោយកងកម្លាំង ដឹកយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS