ខេត្តរតនគិរី៖ យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV បានឲ្យដឹងថា មានករណីឃាតកម្មយ៉ាងរន្ធត់មួយបានកើតឡើង នៅកាលពីថ្ងៃទី ២ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ១:០០ កណ្ដាលអាធ្រាតនៅចំណុចអូរសុនតុង ស្ថិតនៅភូមិកាហល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បណ្តាលអោយមនុស្ស៣នាក់បានស្លាប់យ៉ាងអណោចធម។
បើតាមរបាយការណ៍របស់អធិការនគរនាលស្រុកអណ្តូងមាសបានអោយដឹងថា ករណីឃាតកម្ម និង អត្តឃាត(ក្នុងបន្ទុកគ្រួសារ)ស្លាប់មនុស្សចំនួន៣នាក់
១. ឈ្មោះ សល់ ញ៉ែង ភេទស្រីអាយុ ២៥ឆ្នាំ ( ប្រពន្ធ)
២. ឈ្មោះ សល់ ចាន់ធូ ភេទស្រីអាយុ ៧ ឆ្នាំ (កូន)
៣. ឈ្មោះ រចំ កេល ភេទប្រុសអាយុ៣៥ (ប្ដី)
សមត្ថកិច្ចនគរបាលជំនាញបានធ្វើការសន្និដ្ឋានថា៖
ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លាប់ដោយសាអំពើឃាដកម្ម(អារក)ពិតប្រាកដមែន។ចំណែកជនបង្ករជាប្ដីជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច ពិតជាស្លាប់ដោយសារធ្វើអត្តឃាដ(ចងក)
ស្លាប់ពិតប្រាកដមែន។
បន្ទាប់ពីកិច្ចប្រតិបត្តិការណ៍រួច សមត្ថកិច្ចបានធ្វើកំណត់
ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាចញ្ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ទាក់ទងករណីឃាតកម្ម និង អត្តឃាតនេះ របាយការណ៍របស់សមត្ថកិច្ចបានលើកឡើង
ពីអង្គហេតុ ដូចតទៅ៖
យោងតាមការបំភ្លឺរបស់ឈ្មោះ សល់ ផ្យឺត ភេទ
ស្រីអាយុ ៥៤ ឆ្នាំជនជាតិទំពួន បាននិយាយថា មុនពេលកើតហេតុនៅថ្ងៃទី ២ខែកក្កដាឆ្នាំ ២០២៤វេលាម៉ោង ៧:០០ ព្រឹកនាងគាត់នឹងប្ដី បាននាំគ្នាទៅដាំស្រូវនៅចំការពេលមកដល់ចម្ការ ក៏អត់ឃើញកូនទាំងពីរមកដាំស្រូវ គាត់នឹងប្ដីក៏មកតាមមើលពេលមកផ្ទះចំការ ក៏អត់ឃើញមនុស្សនៅ ហើយគាត់ជាម្តាយក៏ស្រែកហៅ តែអត់មានអ្នកឆ្លើយតប ពេលនោះក៏ឡើងរុញទ្វារអត់បើក ទើបហៅប្ដីមកជួយបើក តែបើកអត់រួច ទើបគាត់រត់ទៅហៅអ្នកនៅជាកៅស៊ូមកជួយ រុញទ្វារ ស្របពេលនោះក៏មានក្មួយនឹងកូនរបស់គាត់មកដល់ ក៏រុញទ្វារចូល ឃើញកូនដេកស្លាប់ទាំង៣នាក់ក្នុងបន្ទប់ដេក ទើបប្តីគាត់បីចៅចេញមកក្រៅ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សេវ វ៉ាង ភេទប្រុស អាយុ ៦៥ ឆ្នាំជនជាតិទំពួន
បាននិយាយថាមុនពេលកើតហេតុ ខ្លួននិងប្រពន្ធបានធ្វើដំណើរពីភូមិក្រហលដោយថ្មើរជើង លុះមកដល់ចម្ការ ក៏បានដើរមើលជុំវិញចម្ការ ក្រោយមកក៏បានឮប្រពន្ធគាត់ស្រែកហៅថា កូនយើងស្លាប់ហើយ ទើបគាត់មកមើល និងទៅមើលលើផ្ទះ រួចហើយកូនបង្កើតរបស់គាត់ម្នាក់ទៀត បានធ្លាក់ទ្វារបន្ទប់ចូលទៅមើល ក៏បានឃើញកូននិងចៅស្លាប់មែន សាកសពចំនួន ៣នាក់
ឈ្មោះ សល់ ញ៉ែង កូនបង្កើត ឈ្មោះ រចំ កេល កូនប្រសារ ឈ្មោះ សល់ ចាន់ធូ ចៅ ទើបគាត់បានបីចៅចេញពីបន្ទប់ចុះមកក្រោមមុខទ្វារផ្លូវចូលផ្ទះ។
ហើយកាលពីមុនគាត់ជាឪពុកធ្លាប់បានឮឈ្មោះ រចំ កេល ជាកូនប្រសារបានគំរាមសម្លាប់ប្រពន្ធ និងកូនជាច្រើនដងកាលពី១០ថ្ងៃមុន ថាបើទៅភូមិកាតែសម្លាប់ ទៅភូមិក្រហលក៏សម្លាប់ តែគាត់មិនបានចាប់អារម្មណ៍ទេ ដោយសារតែរឿងប្រចណ្ឌ។
តាមការការពិនិត្យទីកន្លែងកើតទីកន្លែងកន្លែងកើតហេតុស្ថិតនៅក្នុងផ្ទះចំការ ដែលកំពស់ពីដី៥០ស.ម ប្រកសង្គ័សី ជញ្ជាំងបាំងសង្គសីពណ៌ក្រហម រនាបក្ដា កន្លែងធ្វើសកម្មភាពនៅត្រង់កន្លែងដេកផ្នែកខាងក្រោយកំពស់១.៥០ស.ម. ឃើញមានសាកសព២នាក់ដេកក្នុងថ្លុកឈាមកូននឹងម្ដាយ រីសាកសពម្នាក់ទៀតចងកនៅក្នុងបន្ទប់ជាមួយគ្នានៅទីនោះ ឃើញមានកាំបិតឈ្នាតដងឈើចុងស្រួច០១ប្រឡាក់ឈាមបន្សល់នៅជិតជនរងគ្រោះដេក យោងតាមការពិនិត្យ ជុំវិញកន្លែងកើតហេតុនិងសាកសពខាងលើយើងអាចសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លាប់ដោយសាអំពើឃាដកម្ម(អារក)ពិតប្រាកដមែន រីឯជនបង្ករជាប្ដីជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច ពិតជាស្លាប់ដោយសាធ្វើអត្តឃាដ(ចងក)ស្លាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS