រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បង្កការភ្ញាក់ផ្អើលខ្លាំងដល់សមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឡើងនៅចំណុច ផ្ទលេខ៥០D ផ្លូវ១១០ ក្រុម៥ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្តាលមកពី ផ្សារដែកធ្លាក់កំទេចធូបផ្សារបង្កាជាអគ្គិភ័យ និងបានឆាបឆេះ ប្រភេទសំណង់ថ្មបេតុង ទំហំ ០៥ម៉ែត្រ X ១៥ម៉ែត្រ ឆេះអេប៉ុង ខូចខាតផ្នែកខាងក្រោមដីអស់២០ភាគរយ ហើយពុំបានឆេះរាលដាល់អ្នកក្បែរខាងឡើយ ។
ក្នុងហេតុការណ៍នេះ មានការចូលរួមអន្តរាគមន៍បាញ់ពន្លត់រួមមាន រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន ស្មើនឹង ៧២ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ រួមមាន៖
-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ឡាន ស្មើនឹង ០៤ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទីក្រុងកោះនរាចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក ។
-រថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប រហូតរលត់ទៅវិញ នៅម៉ោង ១១នឹង២០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS