រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួច ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅ វេលាម៉ោង០១និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ន ថេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះសម្ភារៈបាត់បង់៖ ធុងបាស់ម៉ាក JBL ពណ៌ខ្មៅចំនួន០១គ្រឿង ។
វត្ថុតាងចាប់យក៖ គ្មាន
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដដើម្បីសាកសួរបន្តនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS