រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលប្រុសស្រី០២នាក់ដែលផលិតវីដេអូសម្តែងគ:ម្រា.ម របៀបហិ.ង្សាដើម្បីបង្ហោះក្នុងផេកលក់ផលិតផល ទាក់ទាញអ្នកទស្សនាឲ្យចូលមើលច្រើន ត្រូវបានសមត្ថកិច្ចកោះហៅចូលមកបំភ្លឺ។
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩ព្រឹក សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅ បុគ្គលចំនួន០២នាក់ដើម្បីសួរនាំ ក្នុងនោះរួមមាន៖
-ឈ្មោះ ញ៉ឹប សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ សិល្ប:ករ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិថ្នល់បត់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-ឈ្មោះ ទៀង ស្រីលក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ អ្នកលក់អនឡាញ ។
ករណី: ថតវីដេអូ សម្តែងគម្រាមប្រើអំពើហិ.ង្សាបង្ហោះក្នុងផេកតាមបណ្តាញសង្គម ហើយមានការស៊ែចែកចាយវីដេអូសម្តែងនោះ នាំឲ្យរងការរិះគន់ពីអ្នកលេងក្នុងបណ្តាញសង្គម ។ការផលិតវិដេអូនោះ បង្កប៉ះពាល់និងបំពុលសង្គម ។
ក្រោយពីបានបំភ្លឺ រួចហើយពួកគេបានសារភាពទទួលកំហុសនិងមានការសោកស្តាយ ដោយបានសុំអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយសន្យាមិនប្រព្រឹត្តកំហុសឆ្គងបែបនេះម្តងទៀតនោះទេនិងសន្យាលុបចោលវីដេអូនោះចេញពីក្នុងផេករបស់ខ្លួនផងដែរ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS