ព័ត៌មានជាតិ

រថយន្តដឹកត្រីមួយគ្រឿង ផ្ទុះកង់ផ្អៀងសង្កត់លើបង្កាន់ដៃលើស្ពាន ចាក់ត្រីពេញផ្លូវ បែរជាមានពលរដ្ឋខ្លះមកយករបស់គាត់អស់ទៀត

02-Jul-2024 243 views

រាជធានីភ្នំពេញ៖​ ឈប់បានឈប់ទៅបងប្អូនអើយ! យក១-២ មិនថាទេ តែនេះកើបយកៗ ទាំងធុងៗ ខណៈតៃកុងឡានដែលរបួសជាប់នៅនឹងឡានមិននាំគ្នាជួយទេ ម្នាក់ៗគិតតែប្រមូលយកត្រីគេដូចស្រមោច គ្នាបែកកង់ដោយចៃដន្យ ខូចទាំងឡាន មនុស្សក៏របួស សងទាំងថ្លៃខូចខាតស្ពាន នៅគេប្រមូលយកត្រីអស់ទៀត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅលើស្ពានអាកាសកប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឱ្យរថយន្តធន់ធំ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3B 2812 ដឹកត្រីពេញលើរថយន្ត​ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងទិសដៅពីត្បូងទៅជើងឡើង លើស្ពានអាកាសកប់ស្រូវ កែងផ្លូវជាតិលេខ៤​ បំណងឆ្ពោះទៅវិថីឈ្នះឈ្នះ​ ខណៈចុះជិតផុតទៅហើយ ស្រាប់តែផ្ទុះកង់ខាងក្រោយ ក្រឡាប់គងលើបង្កាន់ដៃស្ពានចាក់ត្រីចោល មកខាងក្រោមរាយប៉ាយពេញផ្លូវ តៃកុងក៏របួសជាប់ក្នុងរថយន្តទម្រាំយកចេញបាន បែរជាមានបងប្អូនមួយចំនួន ប្រមូលយកត្រីគាត់ បើយក១-២ ពួកគាត់មិនថាទេ តែនេះកើបយកៗ ទាំងធុងៗ ខណៈតៃកុងឡានដែលរបួសជាប់នៅនឹងឡានមិននាំគ្នាជួយទេ ម្នាក់ៗគិតតែប្រមូលយកត្រីគេដូចស្រមោច គ្នាបែកកង់ដោយចៃដន្យ ខូចទាំងឡាន មនុស្សក៏របួស សងទាំងថ្លៃខូចខាតស្ពាន នៅគេប្រមូលយកត្រីអស់ទៀត ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ​បានចុះមកធ្វើការពិនិត្យ យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយពេលក្រោយតាមច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS