រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកជាមួយម៉ូតូនិងកិនម៉ូតូពីមុខរថយន្តតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើក រថយន្ដ HYUNDAI ធន់ធំមួយគ្រឿង ដែល ពាក់ ស្លាកលេខ កំពត 3A-0146 បើកតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីភ្នំពេញទៅខេត្ត មកដល់កន្លែងកើតហេតុ ក៏បានបុក ម៉ូតូ HONDA CUP ពាក់ ស្លាក លេខ តាកែវ 1F-2952 ពេញមួយទំហឹង បណ្ដាលឲ្យ បុរសម្នាក់ ស្លាប់ភ្លាមៗ និង បុរសម្នាក់ ទៀត ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ (បាក់ជើងខាងស្តាំ) រស់នៅភូមិស្នោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក វាស់ វែង យក រថយន្ដ និង ម៉ូតូទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ រួច បាន ប្រគល់ សព ជន រងគ្រោះ ឲ្យ សាច់ ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS