ព័ត៌មានជាតិ

សូមប្រយត្ន័ ជាងផ្សារដែកម្នាក់ ឆក់ចរន្តអគ្គសនីជាមួយខ្សែកាប ឆេះខ្លោចខ្លួនប្រាណរបួសធ្ងន់

01-Jul-2024 355 views

រាជធានីភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ ខ្វះការប្រុងប្រយ័ត្ន កំពុងផ្សារ ស្រាប់តែឆ្លងចរន្តអគ្គសនី ជាមួយខ្សែកាប ឆក់បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ផ្ទះមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយមានល័ក្ខ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភ្លាមៗក្រោយកើតហេតុ គេបានឃើញនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ពានថ្ម បានចុះមកដល់ទីតាំងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចឹក បូផៃ អាយុ៣២ឆ្នាំមានទីលំនៅ ភូមិអន្លងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសធ្ងន់ឆេះខ្លោច ពេលនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS