រាជធានីភ្នំពេញ ៖ ស្អាតៗណាស់ ខូចអនាគតអស់ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដបស្រាវាយក្បាល និងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះ បណ្ដាលឲ្យរបួស)។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៥:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដបស្រាវាយក្បាលនិងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) ឃាត់ខ្លួននៅចំណុចផ្ទះជួល
គ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ដែលប្រព្រឹត្តនៅល្មើសនៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។
ករណីនេះ ជនសង្ស័យរួមមាន ៖
១-ឈ្មោះ លី ហុកឌីណូ ហៅ ឌីណូ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។
២-ឈ្មោះ វិជ្ជា ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរវមុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។
៣-ឈ្មោះ មុនី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។
ចំណែក ជនរងគ្រោះឈ្មោះ យឹម ដាលីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS